(ភ្នំពេញ)៖ នាព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួល លោក ផាក ជុងវុក (PARK Jung_Wook)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩៧ និងទើបបានប្រារព្ធខួបអនុស្សាវរីយលើកទី២៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា- កូរ៉េ កាលពីឆ្នាំ២០២២ កន្លងមកនេះ។
លោក ផាក ជុងវុក (PARK Jung_Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសប្រទានអនុញ្ញាតឱ្យចូលថ្វាយសាតាំង កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣៕