(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលដឹកនាំផែនការងារប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយនីតិវិធី ក្នុងការកសាងឯកសារប្រតិបត្តិការពាក់ព័ន្ធបទល្មើសសំអាតប្រាក់។

ការបើកកិច្ចប្រជុំខាងលើនេះ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួម ពីលោកនាយការិយាល័យប្រឆាំងគ្រឿងញៀន លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយផ្នែកប្រឆាំងគ្រឿងញៀន និងមន្ត្រីជំនាញចំណុះផែនការងារ ប្រឆាំងគ្រឿងញៀនផងដែរ៕