(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៦៦,៣៦៥នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៦,១៦៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥០,៦៦៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩៩,៩៣៣នាក់
៤៖ អាយុ៥ឆ្នាំ ៤៣២,៣៧០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៩៧,២៣៣នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៥៤០,៣១៥នាក់, ដូសទី៤ចំនួន ៥,០០១,៨៤៩នាក់, ដូសទី៥ចំនួន ១,៥៩២,២៨៤នាក់ និងដូសទី៦ចំនួន ២១៨,០២៣នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕