(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានទុក្ខជាទម្ងន់ដោយឧបាសិកា កែវ ផល្លា ដែលត្រូវជាម្ដាយបង្កើតបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នាវេលាម៉ោង០៤៖០៧នាទីល្ងាច ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។

សពឧបាសិកា កែវ ផល្លា តម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅ ផ្ទះលេខ៥៣Eo ផ្លូវលេខ ២៤២ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សព នឹងដង្ហែទៅបូជានាថ្ងៃអាទិត្យ ៧ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៦៖០០នាទីព្រឹក នៅវត្តភ្នៀតសិម្ពលី ដែលស្ថិតនៅ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព៕