(ព្រះសីហនុ)៖ លោក គួច ចំរេីន​ អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​ បានអនុញ្ញាតឱ្យលោក ឡៃ សួនឈាន (LAI XUAN CHIEN)​ អគ្គកុងស៊ុលថ្មី នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ អភិបាលខេត្តព្រះសីហនុ ក៏បានរៀបរាប់ពីការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា ដែលជាប្រទេសធ្លាប់បានឆ្លង
កាត់សង្គ្រាមស៊ីវិលអស់រយៈពេលជិត៣០ឆ្នាំ​ និងត្រូវបានបញ្ចប់ដោយនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរកម្ពុជា​ ដោយបានបញ្ចប់ការឈឺចាប់ដោយសង្គ្រាមហើយប្រជាពលរដ្ឋបានបាត់បង់ជីវិតអស់ជាច្រើន។ តាមរយៈនយោបាយកសាងសេដ្ឋកិច្ចជាគំរូសម្រាប់មន្ត្រីបន្តវេនរៀនសូត្រជាមូលដ្ឋានគ្រឹះក្នុងការចូល រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ។

លោក គួច ចំរើន ក៏បានស្នើសុំឱ្យពលករមកធ្វើការស្របច្បាប់ដើម្បីកុំឱ្យមានជនខិលខូចឆ្លៀតឱកាសក្នុងការកេងប្រវញ្ញទៅលើកម្លាំងពលកម្ម ដូច្នេះទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីងាយស្រួលក្នុងការ
យើងគ្រប់គ្រង ទន្ទឹមនោះត្រូវបង្កើតកិច្ចសហប្រតិបត្តិការ និងជួយបញ្ចៀបការយល់ដឹងស្តីអំពីច្បាប់កម្ពុជា ដែលពួក
គាត់មកធ្វើការនៅខេត្តព្រះសីហនុ ត្រូវគោរពតាមច្បាប់របស់កម្ពុជា ដើម្បីសុខដុមនីយកម្មទាំងអស់គ្នាក៏បានស្នើសុំជួយ​ និងសម្របសម្រួលដើម្បីទៅធ្វើទស្សកិច្ចខេត្តនៅខេត្តបាក់លីវ ប្រទេសវៀតណាមដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយនឹងខេត្តព្រះសីហនុ។

ជាមួយគ្នានោះលោកក៏បានស្នើសុំឱ្យអគ្គកុងស៊ុលជួយជម្រុញជើងហោះហើរត្រង់ពីហាណូយមកខេត្តព្រះសីហនុ ព្រោះខេត្តព្រះសីហនុ ក៏មានទំនាក់ទំនងទេសចរតាមផ្លូវទឹករួមមកហើយ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា កម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសខេត្តព្រះសីហនុជាកន្លែងប្រកួតកីឡាស៊ីហ្គេមលើវិញ្ញាសាចំនួន៣ ក្នុងនោះមានដូចជា កីឡាម៉ូតូទឹក កីឡាទូកក្តោង និងកីឡាបាល់ទះលើឆ្នេរខ្សាច់។

នាឱកាសនោះលោក ឡៃ សួនឈាន ក៏បានថ្លែងអរគុណលោលអភិបាលខេត្តដែលបានអនុញ្ញាតឱ្យលោកដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការងារសន្តិសុខ សណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត កាត់បន្ថយនៃលំហូរពលករដោយខុសច្បាប់ ទន្ទឹមនោះលោកអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ក៏បានជំរាបជូនពីពលករបរទេសធ្វើការនៅប្រទេសវៀតណាមមានដូចជាជនជាតិចិន និងជនជាតិកូរ៉េមានប្រមាណជាង ៣ទៅ ៤ម៉ឺននាក់កំពុងធ្វើការ។

លោកអគ្គកុងស៊ុល ក៏បានឯកភាពចំពោះការលើកឡើងរបស់អភិបាលខេត្ត ឱ្យពលករបរទេសទាំងអស់ត្រូវអនុវត្តច្បាប់របស់ប្រទេសនីមួយៗដែលជាការងាយស្រួលក្នុងការគ្រប់គ្រង។​ ក្នុងឱកាសនោះលោក ក៏ចង់ឈ្វេងយល់ពីវិស័យទេសចរណ៍របស់កម្ពុជា ដើម្បីងាយស្រួលក្នុងការផ្សព្វផ្សាយទៅដល់ប្រជាជនវៀតណាម និងអ្នកវិនិយោគ យើងបន្តកិច្ចសហប្រតិបត្តិការគ្នា ដើម្បីកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរ ដោយសង្ឃឹមថានឹងរួមគ្នាជួយគាំទ្រគ្នាទៅវិញទៅមកក្នុងនាមជាប្រទេសជិតខាងល្អបន្ថែមថែមទៀត៕