(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ១នាក់

២៖ សេតវិមាន បដិសេធរបាយការណ៍ដែលថា អាមេរិកនៅពីក្រោយការផ្ទុះបំពង់ឧស្ម័ន Nord Stream

៣៖ មនុស្សជំនិតរបស់ រ៉ុង ឈុន ទម្លាយថា លោកគ្រូ រ៉ុង ឈុន ត្រៀមយកតំណែងកំពូលក្នុងគណបក្សភ្លើងទៀន

៤៖ ប្រធានាធិបតីនិងអនុប្រធានាធិបតីតៃវ៉ាន់ ប្រកាសបរិច្ចាគប្រាក់ខែម្នាក់១ខែ ដើម្បីជួយប្រតិបត្តិការសង្រ្គោះនៅតួកគី បន្ថែមពីលើជំនួយ២លានដុល្លារ

៥៖ លោក វ៉ី សំណាង៖ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថាន៣៨៣កន្លែង និងកម្លាំងពលកម្មជាង១៥ម៉ឺននាក់

៦៖ អ្នកការទូតប្រមាណ ១៥០នាក់ ជួបជុំគ្នាក្នុងទីក្រុងវ៉ាស៉ីនតោន ដើម្បីស្តាប់ការពន្យល់ជុំវិញឧប្បត្តិហេតុបាឡុងចិន

៧៖ អភិបាលខេត្តកំពង់ស្ពឺ៖ ការបញ្ចូលទិន្នន័យចុះបញ្ជីក្បាលដីជាប្រព័ន្ធ សម្រេចបានជាង១៣ម៉ឺនក្បាលដី និងចែកប័ណ្ណជូនពលរដ្ឋជាង៨២,០០០ប័ណ្ណ

៨៖ លោក គីម ជុងអ៊ុន នាំកូនស្រី និងភរិយា ចុះត្រួតពិនិត្យដោយផ្ទាល់ការធ្វើព្យុហយាត្រាយោធាដ៏ធំ ក្នុងទីក្រុងព្យុងយ៉ាង

៩៖ អភិបាលខេត្តកំពង់ស្ពឺ៖ គ្មានការឈូសឆាយផ្លូវ ដើម្បីឡើងទៅកំពូលភ្នំខ្នងផ្សារឡើយ, ការដ្ឋានដែលមាននោះ សម្រាប់រៀបចំតម្លើងបង្គោលភ្លើងប៉ុណ្ណោះ

១០៖ ចិន ត្រៀមខ្លួនជាស្រេចក្នុងការសាងទំនុកចិត្ត និងទំនាក់ទំនងល្អប្រសើរឡើងវិញជាមួយប្រទេសអូស្ត្រាលី

១១៖ លោក វ៉ី សំណាង រំលឹករឿងរ៉ាវធ្លាប់មានវិនិយោគិនបរទេស ស្នើសុំដាំកញ្ឆានៅខេត្តកំពង់ស្ពឺ តែត្រូវបានលោកបដិសេធ

១២៖ ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ ផ្អាកការស៊ើបអង្កេតលើសំណុំរឿងធ្លាក់យន្តហោះម៉ាឡេស៊ី MH17

១៣៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ០៩ ខែកុម្ភៈនេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣៥.៥លាននាក់ និងស្លាប់ជាង៣៦.៦ម៉ឺននាក់

១៤៖ ក្រុមអ្នកវិភាគថា កូរ៉េខាងជើង សម្ញែងមីស៊ីល ICBM ឥន្ធនៈរឹង ក្នុងព្យុហយាត្រាយោធានាពេលរាត្រី

១៥៖ ខែដំបូង កម្ពុជានាំចេញអង្ករជិត ៤ម៉ឺនតោន គិតជាទឹកប្រាក់ជិត ៣០លានដុល្លារ, នាំចេញទៅអឺរ៉ុបកើនឡើងចំនួន ៤២%

១៦៖ លោក ចូ បៃដិន៖ សហរដ្ឋអាមេរិក មិនមែនកំពុងបង្កជម្លោះជាមួយចិន ជុំវិញសំណុំរឿងបាឡុង នោះទេ

១៧៖ លោក ប្រាជ្ញ ចន្ទ៖ ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់

១៨៖ លោក ហ្សេលេនស្គី ប្រាប់បារាំង និងអាល្លឺម៉ង់ ឱ្យផ្ដល់អាវុធដែលអាចកំណត់ជ័យជម្នះ ក្នុងសង្រ្គាម

១៩៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២៦៥,៧២៦នាក់, ដូសទី៣ចំនួន ១០,៥៣៦,៤៣៤នាក់, ដូសទី៤ចំនួន ៤,៩៩៣,៨៣៥នាក់, ដូសទី៥ចំនួន ១,៥៧៨,៨៥៥នាក់ និងដូសទី៦ចំនួន ២១៣,០០៤នាក់ (គិតត្រឹមថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣)

២០៖ វិភាគអន្តរជាតិ៖ ដើម្បីទប់ទល់ជាមួយកូរ៉េខាងជើង តើអាវុធនុយក្លេអ៊ែរ ជាជម្រើសល្អសម្រាប់កូរ៉េខាងត្បូង ឬ?

- ព័ត៌មាន Fresh News Plus

១៖ សល់តែ៨៥ថ្ងៃទៀតប៉ុណ្ណោះ ! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២

២៖ Alibaba ត្រៀមដាក់ដំណើរការ chatbot របស់ខ្លួន ដើម្បីប្រជែងជាមួយ ChatGPT

៣៖ Samsung បំបែកកំណត់ត្រាក្នុងប្រទេសឥណ្ឌាជាមួយនឹងការបញ្ជាទិញ Galaxy S23 ជាលើកដំបូង

៤៖ បណ្តាញសង្គម Twitter កំពុងជួបបញ្ហាបង្ហោះសារមិនកើត ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់ម៉ឺននាក់ជុំវិញពិភពលោក

៥៖ សារមន្ទីរល្បីមួយក្នុងទីក្រុងញូវយ៉ក បង្ហាញរូបក្រមួនថ្មីរបស់តារាចម្រៀង Rihanna ស្របពេលកំពុងត្រៀមសម្តែងខ្នាតធំក្នុងកម្មវិធី «Super Bolwl»

៦៖ ក្លិបអាល្លឺម៉ង់ Hoffenheim តែងតាំងលោក Matarazzo ជាអ្នកចាត់ការថ្មី

៧៖ Hugo Lloris របស់ក្លិប Tottenham ត្រូវអវត្តមានយ៉ាងហោចណាស់ ៦សប្តាហ៍ដោយសាររបួសជង្គង់

៨៖ Messi បានចូលរួមបរិច្ចាគ ៣.៥លានអឺរ៉ូ ជួយដល់ប្រទេសតួកគី និងស៊ីរី ដែលជួបគ្រោះរញ្ជួយដី ៧.៨រិចទ័រ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)