(ភ្នំពេញ)៖ គ្រាន់តែក្រឡេកមើល ពីខាងក្រៅហាង អ្នកប្រហែលជាងគិតថា ហាងមួយនេះប្រាកដជាថ្លៃ ឬលំដាប់កាលីបខ្ពស់ទើបអាចចូលបាន។ ដោយឡែកភោជនីយដ្ឋាន SALT N’ PEPPER បើកបំរើសេវាកម្មជូននៅដល់អតិថិជនគ្រប់គ្នាដែលចូលចិត្តទទួលនូវបទពិសោធន៏ ប្លែកៗនិងថ្មីៗ។
នៅពេលដែលអ្នកបានឈានជើងចូលក្នុងហាងភ្លាម អ្នកនឹងមានអារម្មណ៍ប្លែកជាក់ជាមិនខាន ដោយការឌីហ្សាញផ្ទៃក្នុងកាលីបបែបបារាំង អ៊ីតាលី និងអង់គ្លេសលាយចូលគ្នា ដែលញុំាងឲ្យការជួបជុំ ទទួលទានអាហាររបស់លោកអ្នកកាន់តែមានភាពសប្បាយរីករាយ។
ឥឡូវនេះវាមិនមែនជាការលំបាកទៀតទេ ក្នុងការជ្រើសរើសយក ភោជនីយដ្ឋានសម្រាប់ ការទទួលទានអាហារ តាមគ្រប់កម្មវិធី ដូចជា ការពិភាក្សាជំនួញ ការជួបជុំមិត្តរូមការងារ ពិធីខួបកំណើត និងការប្រារព្ធពិធីជប់លៀងផ្សេងៗ។
ជាការពិតណាស់ការអញ្ជើញមក ពិសារអាហារ នៅភោជនីយដ្ឋាន SALT N’ PEPPER ជាមួយដៃគូរជំនួញរបស់លោកអ្នកមិត្តភក្រ្ត័ ក៏ដូចជា ក្រុមគ្រួសារ វាជាភារកិច្ចរបស់ ក្រុមការងារ របស់សណ្ឋាគារ ជាអ្នកបដិសណ្ឋារកិច្ចទៅដល់លោកអ្នក ដើម្បីឲ្យការពិភាក្សា ជំនួញ របស់លោកអ្នកឈានទៅរកភាពជោគជយ័ និងមានបរិយាកាសអធិកអធម ដែលសណ្ឋាគារ និងបន្តផ្តល់ឱកាសជាបន្តបន្ទាប់ពីព្រោះយើង យល់ច្បាស់ ពីតម្រូវការរបស់អតិថិជន។
ជាងនេះទៅទៀត SALT N' PEPPER PUB បានផ្តល់ជូននូវការ PROMOTION ពិសេសចំនួន ១៥% ទៅលើម្ហូបជារៀងរាល់ថ្ងៃ។
SALT N' PEPPER PUB ចាប់បើកពីម៉ោង ៦៖០០ព្រឹក ដល់ម៉ោង ១០៖៣០ព្រឹក សម្រាប់អាហារពេលព្រឹក, ពីម៉ោង១១៖៣០ ព្រឹកដល់ម៉ោង ២៖៣០ ថ្ងៃសម្រាប់អាហារពេលថ្ងៃ និងពីម៉ោង ៦៖០០ ល្ងាចដល់ម៉ោង១០៖០០ យប់សម្រាប់អាហារពេលល្ងាច ហើយមានទីតាំងស្ថិតផ្ទាល់ដី នៃសណ្ឋាគារ SUN & MOON Urban Hotel ម្ដងដែលមានអាសយដ្ឋាននៅ #68 ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្ដាល រាជធានីភ្នំពេញ៕