(ភ្នំពេញ)៖ ប្រទេសចិននិងកម្ពុជា ជាមិត្តដែកថែប ដែលមានមិត្តភាពបន្តវេនរាប់ពាន់ឆ្នាំ ហើយឆ្លងកាត់ព្យុះភ្លៀងជាច្រើនរាប់មិនអស់។ ប្រទេសទាំងពីរបានកសាងសហគមន៍រួមវាសនាតែមួយមុនគេ ហើយបង្កើតគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី។

ពេលសម្តេចតេជោ ហ៊ុន សែន ផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានចិនកាលពីប៉ុន្មានឆ្នាំមុន ធ្លាប់រំលឹកឡើងវិញពីមិត្តភាពរវាងប្រទេសទាំងពីរ ដូចបែបនេះ៖ «មិត្តភាពប្រពៃណីរវាងកម្ពុជានិងចិន ត្រូវបានបង្កើតឡើង និងថែរក្សាដោយថ្នាក់ដឹកនាំជំនាន់មុនៗ នៃប្រទេសទាំងពីរ ដូចជា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ លោក ម៉ៅ សេទុង និងលោក ជូ អេងឡាយ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមេត្រីភាពរវាងប្រទេសទាំងពីរ បង្កើតឡើងដោយឈរលើមូលដ្ឋានគោលការណ៍ទាំង៥ ដែលរួមរស់ដោយសន្តិសហវិជ្ជមាន និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសចិននិងកម្ពុជាបន្តរក្សា ការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធិ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានហៅគ្នាទៅវិញទៅមកថាជា «មិត្តដែកថែប» ក្នុងកាលៈទេសៈផ្សេងៗគ្នា។ មិត្តភាពរវាងប្រទេសចិននិងកម្ពុជាស៊ូទ្រាំនឹងការសាកល្បង នៃពេលវេលានិងបម្រែបម្រួលស្ថានភាពអន្តរជាតិ ហើយនឹងស្ថិតស្ថេរគង់វង្សជារៀងរហូត។

ខណៈពេលមានការលំបាកបំផុតដែលប្រទេសចិនប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅដើមឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដែលជាប្រមុខរដ្ឋបរទេសដំបូងគេ ដែលទៅបំពេញទស្សនកិច្ច នៅប្រទេសចិនបន្ទាប់ពីផ្ទុះជំងឺកូវីដ១៩នៅប្រទេសចិន។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ទន្ទឹមនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសចិននិងកម្ពុជាចូលជាធរមាន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានលើសពី១០ប៊ីលានដុល្លារអាមេរិកមុនការគ្រោងទុក២ឆ្នាំ។ អង្ករ ចេក និង ស្វាយ ដែលមានគុណភាពល្អរបស់កម្ពុជាបានចូលដល់ក្រុមគ្រួសារទូទៅរបស់ប្រទេសចិន តំបន់សេដ្ឋកិច្ចកំពង់ផែព្រះសីហនុដែលភាគីទាំងពីរ សហការសាងសង់បានទាក់ទាញសហគ្រាសពិភពលោកចំនួន១៧០ទៅវិនិយោគ និងបង្កើតឱកាសការងារជិត៣ម៉ឺន ផ្លូវល្បឿនលឿនពីក្រុងភ្នំពេញទៅកំពង់ផែព្រះសីហនុបានសាងសង់រួចរាល់ កម្ពុជាបានមានផ្លូវល្បឿនលឿនដំបូងគេបង្អស់ចាប់ពីពេលនេះតទៅ៕

វិទ្យុមិត្តភាពកម្ពុជាចិន