(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៥.៥លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៦ម៉ឺននាក់ដែរ។
ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១ពាន់នាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣៖
* វៀតណាម ឆ្លងចំនួន ១១,៥២៦,៦១០ (ស្លាប់ ៤៣,១៨៦នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៧៣១,៩៥៩នាក់ (ស្លាប់ ១៦០,៨៥២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥,០៣៨,៥៤៣នាក់ (ស្លាប់ ៣៦,៩៤៦នាក់)
* ថៃ ឆ្លងចំនួន ៤,៧២៧,២៣៦នាក់ (ស្លាប់ ៣៣,៨៨២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៤,០៧៤,០៩៥នាក់ (ស្លាប់ ៦៥,៨៨៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ២,២២០,៥៣៤នាក់ (ស្លាប់ ១,៧២២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៣,៨៥០នាក់ (ស្លាប់ ១៩,៤៩០នាក់)
* ព្រុយណេ ឆ្លងចំនួន ២៧៦,០៦៧នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៧,៩៩២នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៨,៧០០នាក់ (ស្លាប់ ៣,០៥៦នាក់)៕