(ភ្នំពេញ)៖ មកស្គាល់សិស្សជ័យលាភីទាំង១៥រូប ដែលត្រូវបានគណៈកម្មការ នៃការប្រកួតជ្រើសរើសជាសិស្សជ័យលាភី ក្នុងព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា។
ជ័យលាភីផ្ទាំងគំនូរទាំង១៥ផ្ទាំងនោះ មានដូចតទៅ៖
(ក)៖ ប្រធានបទការអប់រំឌីជីថល
១៖ កុមារ ផង់ ផាន់ណា ខេត្តបាត់ដំបង
២៖ កុមារ ជាទី ណាហ្សា រាជធានីភ្នំពេញ
៣៖ កុមារ ងី នីតា រាជធានីភ្នំពេញ
៤៖ កុមារ សោភ័ណ្ឌ ខេមរចេស្ដា រាជធានីភ្នំពេញ
៥៖ កុមារ តារា សុជាតា រាជធានីភ្នំពេញ
(ខ)៖ ប្រធានបទការអប់រំវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា
៦៖ កុមារ តុល ឡស់ម៉ូស្ដាហ្វា ខេត្តបាត់ដំបង
៧៖ កុមារ សួន ម៉ាណា រាជធានីភ្នំពេញ
៨៖ កុមារ គឹម អ៊ឹងហាវ រាជធានីភ្នំពេញ
៩៖ កុមារ ប៉ុក អេមីលី រាជធានីភ្នំពេញ
១០៖ កុមារ ហ៊ាង មួយគាង រាជធានីភ្នំពេញ
(គ)៖ ប្រធានបទកិច្ចសហប្រតិបត្តិការអាស៊ាន
១១៖ កុមារ ឈួ លីជើង ខេត្តត្បូងឃ្មុំ
១២៖ កុមារ អ៊ិត ជូតិក្ក ខេត្តបន្ទាយមានជ័យ
១៣៖ កុមារ យ៉ាង ចាំងម៉ី រាជធានីភ្នំពេញ
១៤៖ កុមារ អ៊ឹង ហ្វែររី រាជធានីភ្នំពេញ
១៥៖ កុមារ កង លីមគីមឡុង រាជធានីភ្នំពេញ។
សូមជម្រាបថា ការប្រកួតក្រោមប្រធានបទ «ការអប់រំឌីជីថល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ អាស៊ាន» នេះ ទទួលបានការចូលរួមពីប្អូនៗកុមារ មកពីសាលាបឋមសិក្សាសាធារណៈ និងឯកជនប្រមាណ ១២៦៥ សាលារៀន ទូទាំងប្រទេស ដែលមានស្នាដៃគំនូរសរុបចំនួន ៨,០០០ផ្ទាំង។
គួរកត់សម្គាល់ផងដែរថា ការជ្រើសរើសជ័យលាភីត្រូវបានឆ្លងកាត់ការជម្រុះជាច្រើនវគ្គ ចាប់តាំងពីការជម្រុះក្នុងកម្រិតសាលា រហូតដល់ថ្នាក់ជាតិ។
ផ្ទាំងគំនូរដែលត្រូវបានជម្រុះក្នុងកម្រិតសាលាចំនួន ១៥០៧ផ្ទាំង ត្រូវបានបញ្ជូនមកកាន់ការិយាល័យអប់រំ យុវជន និងកីឡា ក្រុង-ស្រុក-ខណ្ឌ ដើម្បីបញ្ជូនបន្តមកក្រសួងអប់រំ សម្រាប់ការចម្រាញ់ចុងក្រោយយកចំនួន ១៣៥ផ្ទាំង ដើម្បីដាក់តាំងបង្ហាញជាសាធារណៈ ក្នុងឱកាសអបអរ ពិធីសម្ពោធជាផ្លូវការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល៕