(កំពត)៖ សាលាដំបូងខេត្តកំពត បានចេញដីកាសម្រេចរក្សាការពារ លើដីមួយទីតាំងស្ថិតនៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ នេះបើតាមដីកា ដែលបណ្តញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

សាលាដំបូងខេត្តកំពត បានចេញសេចក្តីសម្រេច ដូចខាងក្រោម៖

១៖ ទទួលស្គាល់ពាក្យសុំដីកាសម្រេចរក្សាការពារ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ របស់លោកមេធាវី ហេង ចាន់ វាសនា ជាមេធាវីតំណាងអាណត្តិឱ្យម្ចាស់បំណុល ទុកជាត្រឹមត្រូវតាមទម្រង់ និងគតិច្បាប់។

២៖ ហាមឃាត់មិនឱ្យសហកូនបំណុលឈ្មោះ ម៉ៃ បូរី និងប្រពន្ធឈ្មោះ គួច ស្រីមួយ ធ្វើនីតិវិធីចុះបញ្ជីកម្មសិទ្ធិ លក់ ដូរ ជួល បញ្ចាំកម្មសិទ្ធិ ធ្វើអំណោយ ប្រទានម្ម ធ្វើអច្ចយទាន ធ្វើមរតកសាសន៍ ជាអាទិ៍ ចំពោះ ដីដែលមានបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ០០៦០១១ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ដែលមានទីតាំងស្ថិតនៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពតជាបណ្ដោះអាសន្ន រង់ចាំតុលាការសម្រេចដល់រឿងអង្គសេចក្ដី។

៣៖ សហកូនបំណុលត្រូវយកប្រាក់រំដោះចំនួន ១៣៩.៨២៨,៥៤ ( មួយរយសាមសិបប្រាំបួនពាន់ប្រាំបីរយម្ភៃប្រាំបីក្បៀសហាសិបបួនដុល្លារសហរដ្ឋអាមេរិក ) មកតម្កល់នៅលេខាធិការដ្ឋានសាលាដំបូងខេត្តកំពត ដើម្បីទទួលបានការលុបចោលនូវការអនុវត្តការរឹបអូសជាបណ្តោះអាសន្ន។

៤៖ ប្រាក់ពន្ធដាក់ពាក្យសុំជាបន្ទុករបស់ម្ចាស់បំណុល៕

ខាងក្រោមនេះ ជាដីកាសម្រេចការពារ៖