Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋ៖ ផ្លូវវេងស្រេង បច្ចុប្បន្នក្លាយជាផ្លូវក្រាលដី និងគ្របដណ្ដប់ទៅដោយ កម្ទេចថ្មស្ទើទាំងស្រុង

29-06-2016 13:00

(ភ្នំពេញ)៖ ផ្លូវវេងស្រេង ដែលមានស្ថិតនៅក្នុង ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ត្រូវបានប្រជាពលរដ្ឋ រិះគន់ថា «បច្ចប្បន្នក្លាយ ជាផ្លូវក្រាលដោយដី និងគ្រប់ដណ្ដប់ដោយកម្ទេចថ្ម ទៅវិញដោយមិនមានអាជ្ញាធរមូលដ្ឋានណា អើពើនោះទេ»

ប្រជាពលរដ្ឋបន្ដថា អាជ្ញាធរពាក់ព័ន្ធ បែរជាធ្វើមិនដឹង មិនឮអ្វីទាំងអស់ ហើយបានបណ្ដាលឲ្យបានបង់សោភ័ណ្ឌភាពតាមដងផ្លូវនិងហុយ យ៉ាងខ្លាំងដែលពិបាកក្នុងការធ្វើដំណើរ ព្រមទាំងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង ជាងនេះទៅទៀតគឺពេលភ្លៀងបង្កឲ្យស្ទះ លូថែមទៀតផង។

 ប្រជាពលរដ្ឋ បន្ថែមថា អាជ្ញាធរបានបើកដៃឲ្យក្រុមឈ្មួញដឹកដី ដឹកខ្សាច់ ដឹកថ្ម យ៉ាងអនាធិបតេយ្យ ទាំងថ្ងៃទាំងយប់ ហើយបើកដូចឡាន ប្រណាំងចឹង ដោយមិនគិតពីអ្នកធ្វើដំណើរដ៏ទៃទៀតឡើយ។

ជាចុងក្រោយ ប្រជាពលរដ្ឋបានសំណូមពរ ឲ្យអាជ្ញាធរដែលពាក់ព័ន្ធ ជាពិសេសលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញមេត្តាយក ចិត្តទុកដាក់ ពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋផង ហើយកុំបណ្ដែតបណ្ដោយឲ្យផ្លូវដែលបានកសាងយ៉ាងស្រស់ស្អាត បែរជាខ្ទេចដោយសារ តែបុគ្គលដែលមួយក្ដាប់តូចទៅវិញ៕