(សៀមរាប)៖ វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្តីពី 3R សេដ្ឋកិច្ចចក្រា ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបាន សង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះលើកទី១ នៅទឹកដីខេត្តសៀមរាប បានចាប់ផ្តើមហើយ។

វេទិកានេះប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ពិធីបើកបានធ្វើឡើងក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលពីសំណាក់មន្ត្រីជំនាញប្រតិភូមកពីប្រទេសចំនួន ៣៩ ក្នុងតំបន់។ សម្រាប់វេទិការថ្នាក់តំបន់នេះរៀបចំដោយក្រសួងបរិស្ថានកម្ពុជា ក្រោមកិច្ចសហការពីក្រសួងបរិស្ថាននៃប្រទេសជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍក្នុងតំបន់ ហៅកាត់ថា UNCRD។ ទិកានេះត្រូវបង្កើតឡើងនៅឆ្នាំ២០០៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមបញ្ជាក់ថាការ រៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់កម្ពុជានេះ ដោយបានផ្តោតលើការកាត់ បន្ថយការប្រើប្លាស្ទិកប្រើឡើងវិញនូវប្លាស់ស្ទិក និងកែច្នៃយកមកប្រើប្រាស់នូវសំណល់ប្លាស្ទិក ហៅកាត់ថា «3R» និងសេដ្ឋកិច្ចចក្រា ចំពោះការកែច្នៃ និងការគ្រប់គ្រងសំណល់ប្លាស្ទិក ខណៈកំពុងជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក៕