(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត បានចាត់ក្រុមការងារតំណាងប៉ុស្តិ៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី សុវណ្ណ នាយរងប៉ុស្ដិ៍នាំយកថវិកា និងចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក សុខ សំអាន ដែលមានជំងឺស្ទះសរសៃរឈាមបេះដូង កំពុងសម្រាកព្យាបាលនូវគេហឋាន ផ្ទះលេខFT33 ផ្លូវFT បុរីចតុមុខគំរោងទី២ ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្នុងឱកាសនោះ ក្រុមការងារក៏បានយកថវិកា និងភេសជ្ជៈមួយចំនួនដែលបានមកពីការជួយឧបត្ថម្ភផ្ទាល់របស់ លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទជំនួយទាំងនោះរួមមាន៖ ប្រាក់ដុល្លារចំនួន១,០០០ដុល្លារ, ប្រាក់បាតចំនួន ១៨,៧០០បាត, ប្រាក់រៀលចំនួន ១,២១៥,០០០រៀល, ទឹកដោះគោឆៅ ១កេស, ទឹកត្រចៀកកាំ ២កេស និងទឹកសុទ្ធ ៧កេស៕