(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាថ្មើរជើងលេខ៥១៤ បានអញ្ជើញដឹកនាំកម្លាំង ធ្វើយុទ្ធដំណើរទ័ពប្រចាំសប្តាហ៍ មានរយៈចម្ងាយជាង៩គីឡូម៉ែត្រ។ ក្នុងលំហាត់ដែលធ្វើឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ មានការចូលរួមពីនាយទាហាន នាយទាហានរង ពលទាហាន ចំណុះទីបញ្ជាការវរសេនាតូច។

សូមបញ្ជាក់ថា អនុវត្តតាមផែនការរបស់ថ្នាក់លើ ការងារហ្វឹកហ្វឺនប្រចាំសប្តាហ៍ របស់កងពលតូចថ្មើរជើងលេខ៥១ បានអនុវត្តរៀងរាល់ថ្ងៃចន្ទដើមសប្តាហ៍នីមួយៗ លើកិច្ចការងារជំនាញ និងកាយសម្បទា យោធិនឲ្យបានស្ទាត់ជំនាញ និងកាន់តែរឹងមាំ ធានាបាននូវភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជនផងដែរ៕