(ចិន)៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CCTV ចិន បានឲ្យដឹងថា មនុស្ស ១៤នាក់ត្រូវបានគេរាយការណ៍មកថា បានស្លាប់ និង១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈមនុស្ស ២៦,០០០នាក់ កំពុងជម្លៀសទៅកាន់ទីមានសុវត្ថិភាព បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាប់គ្នាជិតមួយសប្ដាហ៍។
ព្យុះភ្លៀងនេះ បានវាយបក់ចំខេត្ត Hubei, Hunan, Sichuan និង Shaanxi ភាគខាងត្បួងប្រទេសចិន ដោយគិតមកត្រឹមថ្ងៃនេះមានរយៈពេលជិតមួយសប្ដាហ៍ហើយ។ យោងតាមរបាយការណ៍ ផ្ទះប្រមាណ ៣,១០០ខ្នងត្រូវបានរងការខូចខាត និងមនុស្សម្នាជាច្រើនត្រូវបានក្រុមជួយសង្គ្រោះបញ្ជូនទៅកាន់ទីមានសុវត្ថិភាព។
យោងតាមការចេញផ្សាយរបស់កាសែត People's Daily របស់ចិន បានឲ្យដឹងថា ផលប៉ះពាល់ដែលបណ្ដាលមកពីព្យុះភ្លៀងនេះ គិតជាទឹកប្រាក់អាចមានទំហំរហូតដល់ ២៤០លានដុល្លារអាមេរិក៕