(តាកែវ)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅសាលមហោស្រព សាលាខេត្តតាកែវ ព្រះសង្ឃ និងមន្ត្រីរាជការ រួមទាំងពុទ្ធបរិស័ទ សរុបជិត ១០០០អង្គ/នាក់ បានប្រារព្ធពិធីប្រកាសផ្សព្វផ្សាយ សង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៤។
ពិធីសាសនាមួយនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាសម្តេចព្រះឧត្តម មុនី យឿង យ៉ាត សមាជិកថេរសភា គណៈមហានិកាយ ព្រះមហារជធម្ម វង្ស អានេតា អនុប្រធានថេរសភាគណៈធម្មយុត្តិកនិកាយ ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានថ្លែងថា ពិធីនេះដើម្បីប្រកាសផ្សព្វផ្សាយព្រះសង្ឃប្រកាសឲ្យបានជ្រោត ជ្រាប ហើយគោរពប្រណិបត្តិបានល្អប្រពៃ ក្នុងព្រះពុទ្ធសាសនា រួមចំណែកដល់ការអភិវឌ្ឍជាតិមាតុភូមិ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕