(ភ្នំពេញ)៖ ចៅក្រមប្រធានអង្គជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ប្រធានសាខាកាសែត តាព្រហ្មមុខ៤ ឲ្យជាប់ពន្ធនាគារចំនួន២៥ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន៥០លានរៀល បង់ចូលរដ្ឋ ពីបទជួញដូរគ្រឿងញៀន ជិតកន្លះគីឡូក្រាម។
ការប្រកាសសាលក្រមនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ដែលមានជនជាប់ចោទឈ្មោះ លីន ម៉េង ភេទប្រុស អាយុ៣៣ឆ្នាំ។
ជននេះត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ និងបានដកហូតថ្នាំញៀន ក្រាមពណ៌សថ្លា ១កញ្ចប់ធំ ម៉ូតូ០១ គ្រឿងម៉ាកស្កុបពី ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 1CP-2969 លុយដុល្លារអាមេរិក ៤០០$ និងលុយខ្មែរ ១០០០០០រៀល និងទូរសព្ទ២ គ្រឿងផងដែរ៕