(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញរូបថតកាលពីឆ្នាំ១៩៧៨ ដែលសម្តេចចុះត្រួតពិនិត្យភូមិសាស្រ្ត ដើម្បីហ្វឹកហ្វឺនកងវរសេនាតូចលេខ២៤៦ ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត។

តាមរយៈបណ្តាញសង្គម ដោយភ្ជាប់ជាមួយនឹងរូបថតនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «រូបថតដ៏កម្រដែលទើបរកឃើញ ដែលនេះជាដំណើរត្រួតពិនិត្យភូមិសាស្រ្ត ដើម្បីហ្វឹកហ្វឺនកងវរសេនាតូចលេខ២៤៦ (24/6/1978) នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត»