(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់៣នាក់ និងរបួសស្រាលម្នាក់។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន៦គ្រឿង រួមមាន ម៉ូតូចំនួន៣គ្រឿង រថយន្តធុនតូច ចំនួន៣គ្រឿង និងអ្នកថ្មើរជើង១នាក់ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន២លើក, ស្រវឹង១លើក និងមិនប្រកាន់ស្តាំ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៣នាក់ (យប់)។
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២២៣៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១០៦៤គ្រឿង និងពិន័យសរុប ១១៦៩គ្រឿង៕