នាយករដ្ឋមន្ត្រីតួកគី៖ ISIS ជាអ្នកស្ថិតនៅពីក្រោយការបំផ្ទុះគ្រាប់បែក នៅព្រលានយន្តហោះ (Video Inside)
29-06-2016 09:04
(អ៊ីស្តង់ប៊ុល)៖ នាយករដ្ឋមន្ត្រីតួកគីលោក Binali Yildirim បានប្រកាសថា ក្រុមភេរវករ ISIS ជាមុខ ព្រួញធំជាងគេដែលយើងត្រូវចោទ ចំពោះការវាយប្រហារព្រលានយន្តហោះ ទីក្រុងអ៊ីស្តង់ប៊ុល នៅពេលយប់ថ្ងៃអង្គារ ដែលបានបណ្តាលឲ្យមនុស្ស ៣៦នាក់ស្លាប់ និង១៤៧នាក់ទៀតរបួស។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ CNN នាព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា ព្រលានយន្តហោះ Ataturk ជាព្រលានធំជាងគេលំដាប់ទី៣ នៅអឺរ៉ុប ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ តាមពិតក្រុមសន្តិសុខព្រលាន បានព្យាយាមបញ្ឈប់ក្រុមអ្នកការវាយប្រហារ ដោយការតាមចាប់ទៅដល់ចំណុចត្រួតពិនិត្យ ប៉ុន្តែអ្នកវាយប្រហារទាំងពីរនាក់ បានទម្លាក់គ្រាប់បែក នៅតំបន់ខាងលើនេះ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសរាប់រយនាក់បែបនេះ។
មន្ត្រីរដ្ឋាភិបាលតួកគីម្នាក់ សុំមិនបញ្ចេញឈ្មោះបាននិយាយថា យើងមិនទាន់អាចកំណត់បានថា នរណាស្ថិតនៅពីក្រោយរឿងនេះទេ ប៉ុន្តែវាលឿនពេកហើយ ដែលលោកនាយករដ្ឋមន្ត្រី ចោទទៅលើក្រុម ISIS ដោយមិនទាន់មានភស្តុតាង ឬការចេញមុខទទួលខុសត្រូវនៅឡើយ៕