(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានផ្ញើលិខិតថ្លែងអំណរគុណលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ប្អូនថ្លៃរបស់សម្តេច។

លិខិតរបស់សម្តេចបានឲ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំបានទទួលរួចហើយ នូវលិខិតរំលែកទុក្ខរបស់ឯកឧត្តម ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម និងសមាជិក សមាជិកា នៃគណបក្សយុវជនកម្ពុជា ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះការបាត់បង់ប្អូនថ្លៃជាទីស្រឡាញ់របស់ខ្ញុំ។

សូមឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»