(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែលបានចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើតរបស់សម្តេច។

លិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានឲ្យដឹងយ៉ាងដូច្នេះថា «នាងខ្ញុំបានទទួលរួចហើយ នូវសំណេររំលែកទុក្ខរបស់លោកព្រឹទ្ធាចារ្យ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ និងកម្រងផ្កា។

នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកព្រឹទ្ធាចារ្យ ដែលបានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ ប្អូនស្រីបង្កើតរបស់នាងខ្ញុំ។

សូមឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅអំពីនាងខ្ញុំ»