(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផលបង្ក្រាប បទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៥ករណី ឃាត់មនុស្ស៨នាក់ ក្នុងនោះ មុខសញ្ញាជួញដូរ៧នាក់ និងមុខសញ្ញាប្រើប្រាស់ម្នាក់ ដកហូតមេតំហ្វេតាមីន (ice) ៤០.៩៤ក្រាម និង២៣កញ្ចប់តូច។
ជនសង្ស័យទាំងនោះ ត្រូវបានបង្ក្រាបនៅភ្នំពេញ១ករណី ឃាត់ខ្លួនម្នាក់, ខេត្តកំពង់ចាមបង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តព្រៃវែង បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តតាកែវ បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់ និងខេត្តក្រចេះ បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់៕