(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើន ត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យ អតីតអ្នកគាំទ្របក្សប្រឆាំងវិលចូលប្រទេស​ ទស្សនាសមិទ្ធផលជាតិ ហើយឈប់ជឿលើការឃោសនាអកុសលថា«មានការចាប់ខ្លួន»ទៀត http://fna.asia/d71dd86

២៖ លោក គង់ គាំ ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងប្រកាសបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន http://fna.asia/8df7149

៣៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេចចិត្ត ១១ចំណុច http://fna.asia/5891c97

៤៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយថាមពល ដែលមានសារៈសំខាន់សម្រាប់អនាគតរបស់កម្ពុជា http://fna.asia/02638b4

៥៖ អ្នកនាំពាក្យក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍ ៣ចំណុច ក្រោយអាមេរិកផ្តល់ពានរង្វាន់អ្នកការពារ​សិទ្ធមនុស្សប្រចាំឆ្នាំ២០២២ ដល់កញ្ញា ឈឹម ស៉ីថរ http://fna.asia/3b3bb13

៦៖​ ប្រមុខការទូត៖ កម្ពុជា នឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ដែលការពារផលប្រយោជន៍ស្នូល ធានាអធិបតេយ្យភាពនិងសន្តិភាព និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច http://fna.asia/0838329

៧៖ លោក ខៀវ សំផន ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត http://fna.asia/68a5c39

៨៖ សម្តេចតេជោ ហ៊ុន សែន សម្រេចមិនយកពន្ធគ្រឹះស្ថានអប់រំឯកជន រយៈពេល៥ឆ្នាំទៀត http://fna.asia/e875c1c

៩៖ ជើងហោះហើររវាងកម្ពុជា-ចិន រំពឹងថា​វិលមកភាពប្រក្រតីឡើងវិញ ក្នុងរង្វង់៣០% ទៅ៤០% ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ http://fna.asia/b3a4520

១០៖ រាជរដ្ឋាភិបាលត្រៀមថវិកាប្រមាណជិត ២៣០០លានដុល្លារ សម្រាប់បៀវត្ស-ដំឡើងបៀវត្សជូនមន្ត្រីរាជការ ឆ្នាំ២០២៣, កម្ពុជាធ្លាប់ឈរលំដាប់ប្រទេសទី៤ ក្នុងពិភពលោក ដែលមានអត្រាដំឡើងប្រាក់ខែខ្ពស់ជាងគេ http://fna.asia/3f60f4f