(ព្រៃវែង)៖ ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានរៀបចំកម្មវិធីដ៏ធំមួយ ដោយជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា និងក្រុមយុវជនជំនាន់ក្រោយ និងរៀបចំពិសារអាហារសាមគ្គី ក្នុងអបអសារទខួបលើកទី៦៥ថ្ងៃបង្កើត គណបក្យប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៦) យ៉ាងសប្បាយក្រៃលែង។
ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្តាល គណបក្យប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្យប្រជាជនកម្ពុជា ខេត្តព្រៃវែង លោក ជា សុមេធី អនុប្រធានគណៈកម្មាធិការ គណបក្យប្រជាជនកម្ពុជាខេត្ត និងលោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំជាច្រើននាក់ទៀត។
លោក ងិន បាណាល់ ប្រធានយុវជនគណបក្យប្រជាជនកម្ពុជា ខេត្តព្រៃវែង បានគូសបញ្ជាក់ថា ក្រុមយុវជនគណបក្យប្រជាជន សម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០១៦ មានដូចជា ១-បង្កើតលេខាធិការដ្ឋានដែលមាន ៣ការិយាល័យ ចំណុះគឺការិយាល័យរដ្ឋបាល និងសរុប ការឃោសនាអប់រំ និងការិយាល័យភស្តុភា និងហិរញ្ញវត្ថុ។
២-កសាងផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងផែនការថវិកា៣ឆ្នាំ រំកិល។
៣-ធ្វើការងារមនុស្សធម៌ និងជួបសំណេះសំណាលជាមួយសកម្មជនយុវជនបក្យ តាមបណ្តាស្រុក ។
៤-ដាក់ឲ្យដំណើការការងារផ្តល់ប័ណ្ណសាមជិកបក្យជូនដល់សមាជិកយុវជន ទូទាំងខេត្ត។
៥-បញ្ចប់ជាស្ថាបពរយុទ្ធនាការជ្រើសរើសវាគ្មិនតាមបណ្តាស្រុក ក្រុង កិច្ចការងារទាំងអស់នេះក្រុមការងារ យុវជនបានចំណាយថវិកាចំនួន ១៣៤.៧៥៦.៩០០រៀល។
លោក បានថ្លែងថា «ជាលទ្ធផលសម្រេចបានកើតចេញពីការទាំងកម្លាំងកាយចិត្ត របស់ក្រុមការងារទាំងនេះ បានមកពីការគាំទ្រ លើកទឹកចិត្ត ក៏ដូចជាកិច្ចសហការយ៉ាងកក់ក្តៅ ពីសំណាក់គណៈកម្មាធិការបក្យ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសលោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង»។
លោកបានលើកឡើងទៀតថា ការខិតខំប្រឹងប្រែង ការសហការ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ គឺតែងតែដើតាមគន្លងរបស់ ឥស្សរជនស្នេហាជាតិ ដែលបានបន្យល់ទុក ស្នាដៃជាច្រើនដែលយើងមិនអាចបំភ្លេចបានរួមមាន ការចូលរួមតស៊ូទាមទាឯករាជ្យ ពីអាណានិគមបារាំង ការតស៊ូរំដោះពីកាឈ្លានពានរបស់បរទេស និងការរំដោះប្រទេស និងការសង្រ្គោះប្រជាជនពីរបប ប្រល័យពូជសាសន៍ប៉ុល ពត ការបញ្ជើសង្រ្គាមស៊ីវិលរាំរ៉ៃ បង្រួបបង្រួមជាតិ បាននាំមកសុខសន្តិភាព និងការអភិវឌ្ឍ និងស្នាដៃជាច្រើនទៀត ដែលមិនអាចគណនាបាន។
លោកបានបញ្ជាក់ទៀតថា យុវជនជាទំពាំងស្នងឬស្សី សូមធ្វើការប្តេជ្ញាចិត្ត និងដើរតាមគំរូរវីរៈភាព ដ៍អង់អាចក្លាហាន របស់ឥស្សរជន ស្នេហាជាតិ នៃគណបក្យប្រជាជនកម្ពុជា និងរក្សាការពារអោយបានគង់វង្សនូវសមិទ្ធផលដែលបុព្វបុរស ជំនាន់មុនបន្យល់ទុក និងខិតខំដណ្តើមឲ្យបានជោគជ័យ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនៅឆ្នាំ២០១៨។
លោក ស្បោង សារ៉ាត បានថ្លែងនូវការកោតសរសើ ចំពោះក្រុមយុវជនគណបក្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងទទួលបានលទ្ធផលល្អ ហើយបន្តកិច្ចសហការគ្នា សាមគ្គីភាពឲ្យបានល្អ ដើម្បីពង្រឹង ពង្រីកគណបក្យយើងឲ្យទទួលបានេជោគជ័យគ្រប់ការបោះឆ្នោត។
នៅក្នុងឱកាសនោះថ្នាក់ដឹកនាំទាំងអស់ បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ មានសារុង និងថវិកាជូនដល់និវត្តជន ចំនួន៦០នាក់ផងដែរ៕