(ព្រះវិហារ)៖ លោកស្រី ហែម សុគុណពិសី អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាអនុប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុកគូលែន នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត ចុះជួយស្រុកគូលែន នាំយកសម្ភារៈ និងថវិកាមួយចំនួនជូនដល់លោក ចាន់ ចេន មេភូមិក្របៅ ដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះ និងលោកយាយ ព្រឿង បូ ជាស្ត្រីមេម៉ាយ នៅភូមិស្ថារព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

ក្នុងឱកាសនោះ លោកស្រី ហែម សុគុណពិសី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ ក៏ដូចជាលោក ប្រាក់ សុវណ្ណ ប្រធានគណបក្សខេត្ត លោក គីម រិទ្ធី អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងលោក អ៊ុក គឹមសាន្ត ប្រធានយុវជនគណបក្សខេត្ត ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុកគូលែន ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិកបក្ស និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ។

ក្នុងនាមថ្នាក់ដឹកនាំគណបក្សខេត្ត ក៏ដូចជាក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី បានថ្លែងនូវការអរគុណចំពោះលោក ចាន់ ចេន មេភូមិក្របៅ ដែលកន្លងមកបានលះបង់កម្លាំងកាយ ចិត្ត ធនធានផ្ទាល់ខ្លួន ចូលរួមគ្រប់សកម្មភាពនានារបស់គណបក្សប្រជាជនកម្ពុជា ក្នុងទិសដៅតែមួយគត់ គឺដណ្តើមជ័យជំនះជូនគណបក្ស ដើម្បីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។

លោកស្រី ហែម សុគុណពិសី បានថ្លែងលើកទឹកចិត្តដល់លោក ចាន់ ចេន និងក្រុមគ្រួសារ សូមខិតខំព្យាបាលជំងឺដើម្បីបានឆាប់ជាសះស្បើយ និងបានបន្តចូលរួមបម្រើប្រជាពលរដ្ឋក្នុងភូមិបន្តទៅទៀត។ ជាមួយគ្នានេះ លោកស្រី និងក្រុមការងារ បាននាំសម្ភារៈរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ថវិកា១៥០,០០០រៀលជូន លោក ចាន់ ចេន និងលោកយាយ ព្រឿង បូ ហើយលោកស្រីបានឧបត្ថម្ភថវិកា ដល់គណបក្សឃុំគូលែនត្បូង ចំនួន៣០០,០០០រៀលផងដែរ៕