Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារប្រកាស​ឱ្យសហជីព និងសមាគម​និយោជក អនុវត្តឱ្យ​បានត្រឹម​ត្រូវ តាមច្បាប់​ស្តីពី​សហជីព

28-06-2016 17:43

(ភ្នំពេញ)៖ ក្រសួងការងារងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានប្រកាសឱ្យសហជីព និងសមាគម​និយោជកទាំងអស់ បំពេញតាមលក្ខខណ្ឌ និងអនុវត្តឱ្យបាន​ត្រឹមត្រូវនូវរាល់កាតព្វកិច្ច ដូចមានចែងក្នុងច្បាប់សហជីព​ ដែលចេញជាធរមាន។

តាមសេចក្តីប្រកាសរបស់ លោករដ្ឋមន្រ្តីក្រសួងការងារ បានឱ្យដឹងថា ច្បាប់សហជីពនេះត្រូវបាន ព្រះមហាក្សត្រ ប្រកាសឱ្យប្រើប្រាស់តាមរយៈរាជក្រមមួយ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦។

ការជំរុញឱ្យអនុវត្តឱ្យត្រឹមត្រូវតាមច្បាប់នេះ គឺដើម្បីធានានូវការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងបុគ្គលិកធ្វើការ​តាមផ្លូវអាកាស និងផ្លូវសមុទ្រ និងធានាសិទ្ធិសេរីភាពក្នុងការចរចាសមូហភាពរវាងកម្មករ និយោជិត និងនិយោជក ផងដែរ។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖