(ពោធិ៍សាត់)៖ សិស្សានុសិស្ស «សិស្សស្រី» នៃវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ចំនួន១៣នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយពុំដឹងមូលហេតុ ហើយត្រូវបានលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល បញ្ជូនមកមណ្ឌលសុខភាពប្រម៉ោយ ដើម្បីតាមដានអាការៈ និងស្រាវជ្រាវរកមូលហេតុបន្ត។

ហេតុការណ៍នេះ បានកើតឡើងនាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅបរិវេណសាលា ដែលស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ឲ្យដឹងថា ពិតជាមានករណីសិស្សស្រីដួលសន្លប់នេះ ប្រាកដមែនហើយ ចំពោះករណីនេះ ក្រោយពេលកើតហេតុ សិស្សស្រីដែលដួលសន្លប់ ត្រូវបានលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល បញ្ជូនមកមណ្ឌលសុខភាពប្រម៉ោយ ដើម្បីតាមដានអាការៈ និងស្រាវជ្រាវរកមូលហេតុបន្ត។

លោកអធិការបន្តថា សិស្សានុសិស្សដែលដួលសន្លប់នោះ មានចំនួន១៣នាក់ មានឈ្មោះ៖

១៖ ឈ្មោះ សាន សុផៃ ភេទស្រី រៀនថ្នាក់ទី ៩C,
២៖ ឈ្មោះ សៀវ ឡុងនី ភេទស្រី រៀនថ្នាក់ទី ៩B,
៣៖ ឈ្មោះ នឹម ស្រីនាង ភេទស្រី រៀនថ្នាក់ទី ១១C,
៤៖ ឈ្មោះ គួន សុភា ភេទស្រី រៀនថ្នាក់ទី ១២A,
៥៖ ឈ្មោះ ឆោម ស្រីនាង ភេទស្រី រៀនថ្នាក់ទី ១២A,
៦៖ ឈ្មោះ ហោ សុមន្តី ភេទស្រី រៀនថ្នាក់ទី ១២A,
៧៖ ឈ្មោះ ឆន ស្រីពៅ ភេទស្រី រៀនថ្នាក់ទី ១២A,
៨៖ ឈ្មោះ ថែម ថារី ភេទស្រី រៀនថ្នាក់ទី ១១C,
៩៖ ឈ្មោះ ចាន លេងហេង ភេទស្រី រៀនថ្នាក់ទី១១A,
១០៖ ឈ្មោះ ពៅ ស៊ីនួន ភេទស្រី រៀនថ្នាក់ទី ១១A,
១១៖ ឈ្មោះ ភី ស្សា ភេទស្រី រៀនថ្នាក់១២A,
១២៖ ឈ្មោះ ម៉ិច មន្នី ភេទស្រី រៀនថ្នាក់ទី៩,
និង១៣៖ ឈ្មោះ ផាន សុគន្ធា ភេទស្រី រៀនថ្នាក់ទី៨។

យ៉ាងណាក្តី មកដល់ម៉ោងនេះ មិនទាន់មានសិស្សណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ព្រោះមានការយកចិត្តទុកដាក់បំផុតពីសំណាក់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងជាពិសេស ក្រុមគ្រូពេទ្យកំពុងធ្វើការសង្គ្រោះបន្ទាន់៕