(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋជិត៣០ខ្នង ស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយមូលហេតុផ្តើមចេញពីការផ្ទុះធុងហ្គាស។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ បាញ់ពន្លត់អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍ភ្លាមៗនោះទេ រហូតភ្លើងបានឆេះជិត៣០ខ្នង ទើបការជួយអន្តរាគមន៍បានជោគជ័យ។
យ៉ាងណាក៏ដោយសមត្ថកិច្ច មិនទាន់បានបញ្ជាក់ពីទំហំ នៃការខូចខាតនៅឡើយទេ ដោយរង់ចាំការស្រង់ស្ថិតិសិន៕