(កោះកុង)៖ រដ្ឋបាលឃុំអណ្តូងទឹក ស្រុកបូទុមសាគរ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានជូនដំណឹងថា មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តកំពង់ស្ពឺ នឹងផ្តល់សេវាស្តារលទ្ធភាពពលកម្ម ជូនជនមានពិការភាព រួមមាន អ្នកដាច់ បាក់ ស្វិត ខ្វិន ខ្វេរ ស្លាប់ដៃជើង គាំងសន្លាក់ និងរលាកសន្លាក់ធ្ងន់ធ្ងរ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។

សេចក្តីជូនដំណឹងដែលបណ្តាញ Fresh News ទទួលបាន បញ្ជាក់ទៀតថា ទីតាំងផ្តល់សេវា គឺកន្លែងប្រជុំនៃសាលាស្រុកបូទុមសាគរ នៅម៉ោង ០១៖៣០ នាទីរសៀល៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖