(កំពង់ស្ពឺ)៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានប្រារព្ធមិទិ្ទញអបអរសារខួបលើកទី៦៥ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៦) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានលោក វ៉ី សំណាង ប្រធានគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាជាច្រើននាក់ផ្សេងទៀត។
លោក វ៉ី សំណាង បានថ្លែងថា «យើងសូមសម្ដែងនូវកតញូតាធម៌ដ៏ជ្រាលជ្រៅ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាលតែងតែប្រកាន់ខ្ជាបឥតប្រែប្រួល នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដែលផ្សារភ្ជាប់ទៅនឹងគោលការណ៍ ប្រជាធិបតេយ្យ ប្រជាជន»។
ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកើតពីប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ធ្វើជាស្នូលនៃការបង្រួបបង្រួមជាតិ និងបង្រួបបង្រួមកម្លាំងប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ ដោយគ្មានការរើសអើង ជាកម្លាំងមហាសាមគ្គីជាតិដ៏ធំទូលាយ ពុះពារឆ្លងកាត់គ្រប់ឧបសគ្គ ហើយហ៊ានពលិកម្មឥតរួញរា ក្នុងការបម្រើផលប្រយោជន៍ដ៏ឧត្តុងឧត្តម របស់ជាតិ មាតុភូមិ និងប្រជាជន៕