(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖​ សម្តេចតេជោ ហ៊ុន សែន គ្រោងប្រកាសដាក់ចេញ នូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលថ្មី នៅពេលឆាប់ៗខាងមុខនេះ ជាកម្មវិធីថវិកាផ្សារភ្ជាប់គោលនយោបាយ

២៖ សេតវិមានថាពុំមានចេតនាអាក្រក់ចំពោះកូរ៉េខាងជើងឡើយ ក្រោយធ្វើសមយុទ្ធយន្តហោះយោធាទំនើបៗ ជាមួយកូរ៉េខាងត្បូង

៣៖ សម្តេចតេជោ ហ៊ុន សែន ស្នើអភិបាលរាជធានី និងក្រសួងអប់រំ រៀបចំកន្លែងស្នាក់នៅបន្ថែមទៀតសម្រាប់សិស្សក្រីក្រពីបណ្តាខេត្តមករៀននៅភ្នំពេញ

៤៖ ហ្វីលីពីនអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់ មូលដ្ឋានយោធារបស់ខ្លួនប៉ុន្មានកន្លែងបន្ថែមទៀត

៥៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យ អតីតអ្នកគាំទ្របក្សប្រឆាំងវិលចូលប្រទេស ទស្សនាសមិទ្ធផលជាតិ ហើយឈប់ជឿលើការឃោសនាអកុសលថា«មានការចាប់ខ្លួន»ទៀត

៦៖ អូស្រ្តាលីសម្រេចថា នឹងលុបរូបម្ចាស់ក្សត្រិយ៍ អេលីហ្សាបេត ចេញពីក្រដាសប្រាក់របស់ខ្លួន ហើយមិនជំនួសមកវិញនូវ រូបមហាក្សត្រអង់គ្លេសបច្ចុប្បន្នឡើយ

៧៖ សម្ដេចតេជោ ហ៊ុន សែន រំលឹករឿងរ៉ាវកាលពីឆ្នាំ២០១៦ ដែលបានចំណាយថវិកាប្រមាណ៤០០លានដុល្លារ សម្រាប់កសាងសាលាពេលសម្ដេចចុះពិនិត្យសមិទ្ធផលតាមបណ្ដាខេត្ត

៨៖ ប្រធានសភាតៃវ៉ាន់ សង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារខ្លួនពីប្រទេសចិន ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក

៩៖ សម្តេចតេជោ ហ៊ុន សែន៖ កំណែទម្រង់ប្រឡងបាក់ឌុប រយៈពេលជិត១០ឆ្នាំមកនេះ បញ្ចប់នូវវប្បធម៌អន្តរាគមន៍ និងក្លាយជាចលនាប្រកួតប្រជែង ការសិក្សារៀនសូត្រ

១០៖ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN ដើមកំណើតឥណ្ឌា លោកស្រី Nikki Haley នឹងត្រូវប្រជែងជាមួយលោក ត្រាំ ដើម្បីក្លាយបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ

១១៖ សម្តេចតេជោ ហ៊ុន សែន ព្រួយបារម្ភអត្រាជាប់បាក់ឌុបរបស់សិស្សប្រុស ដែលទាបជាងសិស្សស្រី និងប្រាប់អ្នកស្រាវជ្រាវឲ្យរកមូលហេតុ

១២៖ លោក ពូទីន បញ្ជាឱ្យយោធារបស់លោក បញ្ឈប់ការបាញ់ផ្លោងរបស់អ៊ុយក្រែន លើទឹកដីរុស្ស៉ី

១៣៖ សម្តេចតេជោ ហ៊ុន សែន៖ ភ្លើងសង្គ្រាម បានធ្វើឱ្យយុវជនសម័យមុនបាត់បង់ឱកាសសិក្សារៀនសូត្រ ជាក់ស្តែងសម័យ ប៉ុល ពត ធ្វើឱ្យពលរដ្ឋ យុវជន និងកុមារបាត់បង់សិទ្ធិគ្រប់យ៉ាង

១៤៖ ឥណ្ឌា បង្កើនកញ្ចប់ថវិកាយោធាដល់ ៧២.៦ពាន់លានដុល្លារ ចំពោះមុខភាពតានតឹងជាមួយចិន

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុនមេរបស់ Facebook ប្រកាសទិញភាគហ៊ុនត្រឡប់មកវិញចំនួន ៤០ពាន់លានដុល្លារ

២៖ Tesla កំពុងត្រូវបានលើកទឹកចិត្តជាខ្លាំង ឱ្យទៅវិនិយោគក្នុងប្រទេសឥណ្ឌូនេស៊ី


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)