(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមរំលែកទុក្ខចំពោះមរណភាព លោកស្រីសាស្ត្រាចារ្យ ឌួង ម៉ារី គ្រូចម្រៀងរបាំព្រះរាជទ្រព្យ ដែលបានទទួលមរណភាព នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៧៦ឆ្នាំ។
ក្រសួងវប្បធម៌បានបញ្ជាក់ថា «សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសពផង។ សូមបួងសួងឲ្យវិញ្ញាណខន្ធអ្នកគ្រូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
លោក ណុប សម្បត្តិ កូនប្រុសរបស់លោកស្រីសាស្ត្រាចារ្យ ឌួង ម៉ារី បានប្រាប់បណ្តាញព័ត៌មាន Fresh News ម្តាយរបស់លោកមានជំងឺពុកឆ្អឹងធ្ងន់ធ្ងរមិនអាចក្រោក អង្គុយបាន ឬប្រែខ្លួនបានឡើយ ហើយក៏មិនអាចច្រៀងកំដរល្ខោន ឬរបាំបានដូចមុនដែរ។ អ្នកគ្រូធ្លាក់ខ្លួនឈឺតាំងពីដើមឆ្នាំ២០២១ មកម្ល៉េះ៕