(ភ្នំពេញ)៖ លោក យឿន យឿត ទីប្រឹក្សារជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា តែងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនានា គ្រប់កាលៈទេសៈ ដោយមិនដែលរត់ចោលប្រជាជន និងប្រទេសជាតិម្តងណាទេ។ ចំណុចពិសេសនេះហើយ បានធ្វើឱ្យគណបក្សទទួលបានជោគជ័យ និងមានការគាំទ្រកាន់តែច្រើនពីប្រជាជនកម្ពុជា។

លោក យឿន យឿត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជនគ្រប់រូប ថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធានាភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើនជាបន្តបន្ទាប់ទៅទៀត។

លោកបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជននោះ បានធ្វើឲ្យប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍ គ្មានអំពើភេរវកម្ម រហូតដល់ស្មើមុខស្មើមាត់លើឆាកអន្តរជាតិថែមទៀត។ ជាក់ស្តែងកាលពីឆ្នាំ ២០២២កន្លងទៅនេះកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំធំៗជាច្រើនដូចជាកិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ីអឺរ៉ុប កិច្ចប្រជុំអាស៊ាន និងអាស៊ានបូក ហើយសម្រាប់ឆ្នាំ២០២៣នេះ នឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមផងដែរ។

អ្នកនយោបាយរូបនេះ បានលើកឡើងទៀតថា កត្តាដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុ ឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា និងមានទំនុកចិត្តដល់ប្រជាជននោះ គឺដោយសារតែថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាពុំដែលរត់ចេញពីប្រទេស និងប្រជាជន គេចវេសពីបញ្ហានោះទេ ហើយជាងនេះ ទៅទៀតគណបក្សដ៏ធំជាងគេនៅកម្ពុជានេះ ក៏បានបន្តខិតខំយ៉ាងសកម្មបន្ថែមទៀតក្នុងការអភិវឌ្ឍប្រ ទេស លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខុដុម នីយកម្ម និងសេរីផងដែរ។

ជាមួយគ្នានោះដែរ លោក យឿន យឿត ក៏បានថ្លែងអំណរគុណចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសឯក និងបិតាស្ថាបនិកសន្តិភាព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ រំដោះប្រទេសជាតិឲ្យ រួចផុតពីវាលពិឃាត និងបានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់ សព្វថ្ងៃនេះដែរ៕