Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ បំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ជូនលោកឧកញ៉ាបណ្ឌិត ត្រាំង លី ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សា

02-02-2023 11:41

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ជូនលោកឧកញ៉ាបណ្ឌិត ត្រាំង លី សមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធានប្រតិបត្តិនៃគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (CHEA) និងប្រធានក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឹសត៍។

ការបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ជូនលោកឧកញ៉ាបណ្ឌិត ត្រាំង លី ក្នុងឱកាសសម្ដេច ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សា ដែលដឹកនាំដោយលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកឧកញ៉ាបណ្ឌិត ត្រាំង លី ទទួលបានគ្រឿងឥស្សរិយយសនេះ គឺឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងចូលរួមក្នុងសកម្មភាពសង្គមជាតិ ជាពិសេសការកសាងថ្នាលអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ។