(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នឹងធ្វើជាម្ចាស់ផ្ទះនៃ «វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា» ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រសួងបរិស្ថាន បានបញ្ជាក់ថា វេទិកានេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លើទឹកដីនៃខេត្តសៀមរាប។

វេទិការនេះ សហការរៀបចំដោយ ក្រសួងបរិស្ថាន នៃប្រទេសជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិសម្រាប់ការអភិវឌ្ឍ
ក្នុងតំបន់ (UNCRD) វេទិកាតំបន់ដ៏មានសារៈសំខាន់នេះនឹងមានការអញ្ជើញចូលរួមពីគណៈប្រតិភូតំណាងប្រទេសចំនួន ៣៥៕