Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រខ្មែរ ជួបព្រះរាជសវនាការ ជាមួយនាយករដ្ឋមន្រ្តីឡាវ នៅព្រះបរមរាជវាំង

28-06-2016 11:33

(ភ្នំពេញ)៖ នៅក្នុងថ្ងៃចុងក្រោយ នៃដំណើរទស្សនកិច្ចនៅកម្ពុជានាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ថោងលូន ស៊ីស៊ូលីដ នាយករដ្ឋមន្រ្តីឡាវ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រខ្មែរ រាជានុញ្ញាតឲ្យចូលក្រាបបង្គំគាល់ និង ព្រះរាជសវនាការលើការងារមួយចំនួន នៅព្រះបរមរាជវាំង។

សូមបញ្ជាក់ថា លោក ថោងលូន ស៊ីស៊ូលីដ បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ ដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្តីឡាវ ដែលធ្វើទើបឡើងកាន់ តំណែងរូបនេះ ធ្វើឡើង ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនៅថ្ងៃម្សិលមិញនេះ លោក ថោងលូន ស៊ីស៊ូលីដ បានជួបសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាផងដែរ៕