(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ជូនលោកបណ្ឌិត ជ្រិន សុធា សមាជិកក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (CHEA), នាយកសាលាអន្តរជាតិ អាយ ស៊ី អេស និងនាយកវិទ្យាស្ថាន អាយ ស៊ី អេស។

ការបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ជូនលោកបណ្ឌិត ជ្រិន សុធា ក្នុងឱកាសសម្ដេច ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សា ដែលដឹកនាំដោយលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកបណ្ឌិត ជ្រិន សុធា ទទួលបានគ្រឿងឥស្សរិយយសនេះ តបនឹងកិច្ចខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍសង្គម និងជាតិ តាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និង ការងារឧបត្ថម្ភដល់មូលដ្ឋាន៕