(ភ្នំពេញ)៖ ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការនំាមកនូវសេវាទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក ដែលមានភាពងាយស្រួល សម្រាប់ប្រជាជនកម្ពុជា ធនាគារឯកទេស Wing បានសហការជាដៃគូ ជាមួយនឹងអគ្គីសនីកម្ពុជា (EDC) ដើម្បីផ្តល់នូវភាពងាយស្រួល ចំពោះការបង់វិក្កយប័ត្រអគ្គីសនីកម្ពុជាតាមរយៈ Wing។
អគ្គិសនីកម្ពុជា និង Wing បានសហការគ្នាពង្រីក នូវសេវាបង់វិក្កយបត្រអគ្គីសនីតាម Wing នេះ ទៅកាន់បណ្តាខេត្តមួយចំនួនបន្ថែមទៀត។ ឥឡូវនេះអតិថិជនអាចបង់វិក្កយបត្រ អគ្គីសនីតាមរយៈ Wing នៅខេត្តនិងក្រុងមួយចំនួន ដូចជា ភ្នំពេញ បាត់ដំបង ក្រុងសៀមរាប ក្រុងព្រះសីហនុ កំពង់ចាម កំពង់ស្ពឺ និងបន្ទាយមានជ័យ។
មានន័យថា អតិថិជនដែលធ្លាប់តែបង់វិក្កយប័ត្រអគ្គីសនីកម្ពុជា នៅការិយាល័យ EDC ដោយផ្ទាល់ គឺអាចទៅបង់វិក្កយបត្រតាមរយៈ Wing ដោយគ្រាន់តែទៅកាន់ភ្នាក់ងារ Wing ដែលមានជាង ៤០០០កន្លែង នៅក្នុងប្រទេស ឬក៏ប្រើប្រាស់គណនី Wing របស់ខ្លួន។
ជាកស្តែង លោក សុខ សម្បិត្តិ អាយុ៣៥ឆ្នំា ដែលជាបុគ្គលិកនៅក្នុងក្រុមហ៊ុនឯកជនមួយ ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា «ពីមុនខ្ញុំត្រូវ ទៅតំរង់ជួររង់ចាំ នៅការិយាល័យ EDC ដើម្បីបង់លុយភ្លើងរាល់ខែ។ ពេលបង់ម្តងៗខ្ញុំត្រូវ ចំណាយពេលវេលា ទំាងការធ្វើរដំនើរ ទំាងការរង់ចំា ហើយខ្ញុំត្រូវជិះ ត្រលប់ទៅធ្វើការវិញទៀត។ ពេលខ្លះ ភ្លើងត្រូវបានកាត់ផ្តាច់ដាយសារការបង់ថ្លៃភ្លើងយឺត។ ពេលបង់យឺតអញ្ចឹង ត្រូវបានគេពិន័យទៀត បើអត់បង់លុយពិន័យ គេអត់ត ភ្លើងអោយវិញ។ មានថ្ងៃមួយ អ្នកជិតខាងម្នាក់គាត់ បានប្រាប់ខ្ញុំថា គាតបង់វិក្កយបត្រភ្លើងតាម Wing ហើយខ្ញុំបានសាកល្បងបង់តាម Wing ទើបខ្ញុំដឹងថា វាពិតជាងាយស្រួលមែនទែន ព្រោះខ្ញុំអាចបង់ប្រាក់តាមគណនី Wing តាមទូរស័ព្ទដៃបានដោយខ្លួនឯង»។
លោក ចូចូ មាឡូឡូស អគ្គនាយកក្រុមហ៊ុនWing បានឲ្យដឹងថា «សេវាកម្មបង់វិក្កយបត្រអគ្គីសនីនេះ គឺធ្វើឲ្យអតិថិជនកាន់តែងាយស្រួលជាងមុន ដោយប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិច។ ឥឡូវពួកគេ មិនចំាបាច់ធ្វើដំណើរឆ្ងាយ ត្រូវចំណាយលុយថ្លៃសំបុត្រឡាន ឬក៏ត្រូវតំរង់ចាំយូរជួរទៀតទេ ពួកគេគ្រាន់តែបង់វិក្កយបត្រអគ្គីសនី នៅតាម Wing គឺជាការស្រេច»។
ដើម្បីបង់វិក្កយបត្រអគ្គីសនី អតិថិជនអាចទៅកាន់ភ្នាក់ងារ Wing មួយណាក៏បានក្នុងតំលៃសេវាដែទាបបំផុត ត្រឹមតែ១០០០រៀល សម្រាប់វិក្កយបត្រ១០០,០០០រៀល និងត្រឹមតែ២០០០រៀល សម្រាប់វិក្កយបត្រចាប់ពី ១០០០០០ រៀលឡើងទៅ។ កាន់តែងាយស្រួលជាងនេះ ទៅទៀតគឺចំណាយកាន់តែតិច ជាមួយនឹងការបង់វិក្កយបត្រ តាមគណនី Wing ដោយឥតគិតថ្លៃសេវាកម្មនោះទេ សម្រាប់ការបង់វិក្កយបត្រក្រោម ១០០,០០០ រៀល និង បង់ថ្លៃសេវាចំនួន ១០០០រៀល សម្រាប់វិក្កយបត្រចាប់ពី ១០០,០០០ រៀលឡើងទៅ។
ដើម្បីប្រើប្រាស់សេវាកម្ម Wing អតិថិជន គ្រាន់តែបង្កើតគណនី Wing ជាមួយភ្នាក់ងារ Wing ណាមួយក៏បាននៅទូទាំងប្រទេស។ បន្ទាប់ពីបង្កើតគណនី Wing រួចអតិថិជនអាចប្រើប្រាស់សេវាកម្ម Wing ជាច្រើននេះ ដូចជា ផ្ទេរប្រាក់ បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ នឹងទិញទំនិញអនឡានជាដើម។ អតិថិជនអាចចូលទៅកាន់សេវាកម្ម Wing តាមរយៈទូរស័ព្ទរបស់ខ្លួន ដោយគ្រាន់តែចុក *989# ឬក៏ទាញយក កម្មវិធី Wing Money ដោយឥតគិតថ្លៃ ដោយស្វែងរកពាក្យ Wing Money នៅក្នុង app store ឬ Google Play store។គួររំលឹកថា Wing គឺជាសេវាកម្មដែលឈានមុខគេ លើសេវាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ អេឡិចត្រូនិច ដូចជា ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរស័ព្ទ សេវាបើកប្រាក់បៀវត្ស ការទិញទំនិញអនឡាន និងWingគិតលុយ (ឆូតកាត)។ ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.wingmoney.com ឬទាក់ទងមកលេខ 023 999 989៕