(ភ្នំពេញ)៖ រដ្ឋសភា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកកិច្ចពិភាក្សាស្ដីពី «គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទថ្មីនៃសណ្ដាប់ធ្នាប់ពិភពលោក»

កិច្ចពិភាក្សានេះ បានធ្វើឡើងនៅវិមានរដ្ឋសភា ដែលរដ្ឋសភាដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា, លោក ហ៊ុន ម៉ានី គណៈកម្មការអប់រំ យុវជន កីឡា, លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងក្រសួងការបរទេសកម្ពុជា​ ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕