(ភ្នំពេញ)៖ អង្គការមូលនិធិអភិវឌ្ឍន៍អាសីុអាគ្នេយ៍ (AIF) បានប្រកាសជូនដំណឹងដល់បងប្អូនអ្នកវិនិយោគជាមួយក្រុមហ៊ុន EBC សាធារណជន ព្រមទាំងបណ្តាញសារព័ត៌មានទាំងឡាយ កុំឲ្យមានការភ័ន្តច្រឡំ និងការយល់ខុសតទៅទៀត ក្រោយពីមានជនខិលខូចមួយចំនួន បានយកឈ្មោះទីស្នាក់ការអង្គការ ដែលត្រូវបានបិទជាបណ្តោះអាសន្ននោះ ទៅប្រើប្រាស់ ដើម្បីកេងចំណេញផលប្រយោជន៍។
តាមរយ:សេចក្តីជូនដំណឹងរបស់ខ្លួន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា អង្គការមូលនិធិអភិវឌ្ឍន៍អាសីុអាគ្នេយ៍ តាំងពីក្រោយថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥កន្លងមក អង្គការបានប្រកាសបិទទីស្នាក់ការរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅអាគារលេខ៩៩ ផ្លូវលេខ៣៣៦ កែងផ្លូវលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីបានជួបប្រជំុជាមួយគណ:កម្មការមូលបត្រកម្ពុជា និងក្រសួងសេដ្ឋកិច្ច រួចមក ដើម្បីសរុបទិន្នន័យ បញ្ចប់ទីផ្សារ និងទូទាត់ជាមួយអ្នកវិនិយោគនោះ ស្រាប់តែនៅមានជនខិលខូចមួយចំនួន បន្តយកទីស្នាក់ការរបស់អង្គការ យកទៅបំភ័ន្តអ្នកវិនិយោគ តាមបណ្តាញព័ត៌មានសង្គមដូចជា Facebook វិទ្យុ និងVideo Clip ជាដើម ដែលបានធ្វើឲ្យប៉ះពាល់ដល់ឈ្មោះ របស់អង្គការមូលនិធិអភិវឌ្ឍន៍អាសីុអាគ្នេយ៍។
អង្គការមូលនិធិអភិវឌ្ឍន៍អាសីុអាគ្នេយ៍ បានបញ្ជាក់ទៀតថា «នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ មានការជួបជំុសមាជិកអ្នកវិនិយោគ ដែលស្ថិតនៅក្រោមការទទួលខុសត្រូវ របស់សមាគមអ្នកប្រឹក្សាយោបល់អ្នកវិនិយោគ (ICA) បានមកជួបជុំនៅអតីតទីស្នាក់ការ អង្គការមូលនិធិអភិវឌ្ឍន៍អាសីុអាគ្នេយ៍ ក្រោមការដឹកនាំ និងរៀបចំផែនការយ៉ាងច្បាស់លាស់បំផុតតាមរយ: ការចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ប្រើប្រាស់អាសយដ្ឋានដែលមិនមែនជា ទីស្នាក់ការរបស់ខ្លួន ដែលសកម្មភាពនេះ គឺជាចេតនាបង្វែរអង្គហេតុ និងធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំ ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍អាសីុអាគ្នេយ៍ ដែលបានបញ្ចប់ដោយជោគជ័យ ក្នុងកាតព្វកិច្ច និងការទទួលខុសត្រូវខ្ពស់បំផុតរបស់អ្នកវិនិយោគ»។
សូមអានព័ត៌មានលម្អិតរបស់ អង្គការមូលនិធិអភិវឌ្ឍន៍អាសីុអាគ្នេយ៍ ខាងក្រោមនេះ៖