អភិបាលក្រុងប៉ោយប៉ែត ចុះអនុវត្តសណ្ដាប់ធ្នាប់សាធារណៈ សងខាងផ្លូវជាតិលេខ៥ ចាប់ពីចំណុចសួនប៉ោយប៉ែតតេជោឈ្នះឈ្នះ រហូតដល់ស្តុបអេស៊ីលីតា
31-01-2023 15:58
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣នេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារក្រុង សង្កាត់ ភូមិ ចុះអនុវត្តរៀបចំរបៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈ សងខាងផ្លូវជាតិលេខ៥ ចាប់ពីចំណុចសួនប៉ោយប៉ែតតេជោឈ្នះឈ្នះ រហូតដល់ស្តុបអេស៊ីលីតា។
ក្នុងសកម្មភាពនេះ អាជ្ញាធរបានកាប់ឆ្ការដើមឈើព្រៃស្តុក ដែលដុះលើចំណីផ្លូវ និងស្ដារលូ ដាក់គម្របលូ ដែលរងការបាក់បែកតាមបណ្ដោយផ្លូវជាតិលេខ៥ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក គាត ហ៊ុល បានប្រាប់ឲ្យដឹងថា លោកដឹកនាំក្រុមការងារ នាំយកគ្រឿងចក្រចុះធ្វើការជួសជុល ឈូសឆាយ លើកំណាត់ផ្លូវ ១ ខ្សែមានទទឹង ១៤ ម៉ែត្រ ផ្លូវលំក្រាលថ្មមិច ប្រវែងជាង ៤០០ ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ព្រមទាំងបានចែកអំណោយជូនគ្រួសារទូរគតជនចំនួន ១ គ្រួសារ មានអង្ករ ៥០ គីឡូក្រាម មី ២ កេសទឹកស៊ីអ៊ីវ ៦ ដប និងថវិកា ៥០០០០រៀល៕