(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ២៧ មិថុនា ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី ឃាត់មនុស្ស២០នាក់ (ស្រី៣នាក់) ក្នុងនោះមុខសញ្ញាជួញដូរ២០នាក់ ដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ២៨.៧៣ក្រាម, ១កញ្ចប់ធំ និង៤៣កញ្ចប់តូច។
ជនសង្ស័យទាំង២០នាក់ត្រូវបានបង្ក្រាបដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប២ករណី ឃាត់ខ្លួន១០នាក់, រាជធានីភ្នំពេញ បង្ក្រាប២ករណី ឃាត់ខ្លួន៤នាក់ (ស្រី៣នាក់), ខេត្តព្រះសីហនុ បង្ក្រាប១ករណី (ដីការ) ឃាត់ខ្លួន ម្នាក់, ខេត្តព្រៃវែង បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តកំពតបង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តបាត់ដំបងបង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងខេត្តពោធិ៍សាត់ បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់៕