(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់១០នាក់និងរបួសស្រាល៣នាក់ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៤គ្រឿង រួមមានម៉ូតូចំនួន១៤គ្រឿង រថយន្តធុនតូចចំនួន៩គ្រឿង, រថយន្តធុនធំ១គ្រឿង។ មូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ប្រជែង៣លើក (ស្លាប់២នាក់), បត់គ្រោះថ្នាក់១លើក, មិនគោរពសិទ្ធិ២លើក, ងងុយដេក១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១០នាក់។
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,៩២០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៤១៤គ្រឿង និងពិន័យសរុប ១,៥០៦ គ្រឿង៕