(ភ្នំពេញ)៖ គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ខួប​លើក​ទី​៦៥​ឆ្នាំ នៃ​ការបង្កើតគណ​បក្ស ​(១៩៥១-២០១៦) នៅ​ទីស្នាក់ការ​កណ្ដាល​បក្ស នៅ​ព្រឹកថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយមានសមាជិក សមាជិកា ចូលរួម​ប្រមាណ​ជា​១​ម៉ឺន​នាក់​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន បាន​ឲ្យ​ដឹងថា នៅក្នុង​អង្គ​មិ​ទ្ទិញ​នៅ​ថ្ងៃទី២៨ ខែមិថុនា​នោះ សម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា នឹង​ឡើង​ថ្លែង​សន្ទរកថា អំពី​ប្រវត្តិ​នៃ​ការបង្កើតឡើង​គណបក្ស ការតស៊ូ ស្នាដៃ និង​គុណសម្បត្តិ បង្ហាញ​ទៅដល់​សមាជិក សមាជិកា​ឲ្យ​បានដឹង បាន​យល់​ ចំពោះ​ការខិតខំ​ប្រឹងប្រែង ​រប​ស់​គណបក្ស​កន្លងមក​ផងដែរ។

Fresh News នឹងផ្សាយផ្ទាល់កម្មវិធីនេះ៕