Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាំយកថវិកា និងគ្រឿងបរិភោគ ប្រគល់ជូនដល់មន្ត្រីនគរបាលកំពុងសម្រាកព្យាបាល នៅគេហដ្ឋាន

30-01-2023 21:28

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចាត់ឲ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ ដល់មន្ត្រីនគរបាលដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។

មន្ត្រីនគបាលថ្នាក់ក្រោមដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុក ស្រូយ នាយរងប៉ុស្តិ៍ បាននាំយកជំនួយឧបត្ថម្ភដែលជាអំណោយផ្ទាល់ខ្លួនរបស់លោកនាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទជូនលោកវរសេនីយ៍ឯក ជុំ សារ៉េត ឋានៈ នាយរងប៉ុស្តិ៍ ដែលមានជំងឺលើសសម្ពាធឈាម និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អំណោយទាំងនោះរួមមាន ប្រាក់ដុល្លារចំនួន ១,០១០ដុល្លារ, ប្រាក់បាតចំនួន ៤៩,១០០បាត, ប្រាក់រៀលចំនួន ១,១៩០,០០០រៀល, ទឹកដោះគោឆៅ ១កេស, ទឹកត្រចៀកកាំ ១កេស, ទឹកក្រូច ២កេស និងទឹកសុទ្ធ ៣កេស៕