(កំពង់ឆ្នាំង)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ចំនួយ១១គ្រួសារ ស្ថិតក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦។
អំណោយសប្បុរសធម៌នេះត្រូវបានចែកជូនប្រជាពលរដ្ឋ ដោយផ្ទាល់របស់លោករដ្ឋមន្រ្តីដោយក្នុង១គ្រួសារៗ ទទួលបានឃីដ១កញ្ចប់ ទឹកសុទ្ធ១កេស ទឹកត្រីដប១យួរ និងថវិកា៤០,០០០រៀល។ លើសពីនេះលោកក៏បានជួបសំណេះសំណាលដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ដែលខូចខាត និងជួបជាមួយក្រុមយុវជនឃុំស្វាយ ដែលកំពុងជួយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋរងគ្រោះ ផងដែរ៕