Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស២នាក់ ដែលលិចទូកក្បែរកោះរ៉ុងសន្លឹម បានរកឃើញហើយ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យ

30-01-2023 20:31

(ព្រះសីហនុ)៖ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ ប្រាប់បណ្តាញ Fresh News ថា មនុស្សចំនួន ២នាក់ ដែលបានលិចទូកនៅក្បែរកោះរ៉ុងសន្លឹម ត្រូវបានរកឃើញវិញហើយ។

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៣៖០០នាទីរំលងអាធ្រាត មានទូកនេសាទ ម៉ាស៉ូនប្រភេទគោយន្ត បានលិចទឹកសមុទ្រនៅចំណុចលេខដាវ 37.22 ចន្លោះកោះថាស និងកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បណ្តាលឲ្យបាត់មនុស្សចំនួន ២នាក់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងទៀតថា រហូតដល់វេលាម៉ោង​១៦​៖៣០​នាទី​ ថ្ងៃដដែល ត្រូវបានអូប័រក្រុមហ៊ុន​ GTVC របស់លោក​ឧកញ៉ា​ ទៀ​ វិចិត្រ​ សហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ក្រុមការងារបានស្វែងរកឃេីញកម្មកទូកនេសាទទាំង​២នាក់នោះ​ និងជួយសង្រ្គោះបានដោយសុវត្ថិភាព​ (នៅចំណុចខាងក្រៅពយភ្លើងស៊ីញ៉ូ នៅចំណុចលេខដាវ 27.22 ចំងាយប្រហែល៩ម៉ៃ ស្ថិតក្នុងសង្កាត់កោះរ៉ុង សន្លឹម ក្រុងកោះរ៉ុង)។

បើតាមលោកឧត្តមសេនីយ៍ស្នងការ កម្មករទូកទាំង២នាក់នោះ រួមមាន ឈ្មោះ​ នៅ​ គឹមយ៉េង​ ភេទប្រុស​ អាយុ៤៣ឆ្នាំ​ មុខរបរអ្នកបើកបរទូកនេសាទ​ មានស្រុកកំណេីតនៅ​ខខេត្តព្រៃវែង និងឈ្មោះ អេង​ អឿន​ ភេទប្រុស​ អាយុ៤៤​ឆ្នាំ​ មុខរបរ​នេសាទ​ មមានស្រុកកំណេីតនៅខេត្តកែប បច្ចុប្បន្នស្នាក់នៅទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ជនរងគ្រោះបានបញ្ជាក់ថា​ មូលហេតុ​ដែលបណ្តាលឲ្យទូកលិច ខាងលេីនោះ​ គឺមកពី​មានខ្យល់ធ្លាក់ខ្លាំង​ ទឹករលកធំៗ​ និងម៉ូទ័របូមទឹកខូច​ ទទេីបបណ្តាលឲ្យទូកលិចតែម្តង។

លោកស្នងការ បានឲ្យដឹងថា សម្ភារបាត់បង់រួមមាន​៖

* ទូកឈេីអូសមឹក ១គ្រឿង
* ម៉ាស៉ីនគោយន្ត ១គ្រឿង
* ម៉ងអូសចំនួន​ ២​ជូរ​ និងសម្ភារមួយចំនួន​។

បច្ចុប្បន្នជនរងគ្រោះទាំង​២នាក់ខាងលេី​ ត្រូវបានអូប័រក្រុមហ៊ុន​ GTVC របស់លោក​ឧកញ៉ា​ ទៀ​ វិចិត្រ​ សហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកដឹកមកដីគោកដោយសុវត្ថិភាព​ និងលោកឧកញ៉ា​ ទៀ​ វិចិត្រ​ បានឧបត្ថ​ម្ភថវិកា​ផ្ទាល់ខ្លួន​ដល់ជនរង គ្រោះទាំង​២នាក់ខាងលេីនោះ​ ក្នុងម្នាក់ចំនួន​១លានរៀល​ និងបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីពិនិត្យសុខភាព៕