(តិចសាស់)៖ តុលាការកំពូលនៃសហរដ្ឋអាមេរិក បានចេញសេចក្តីសម្រេចឲ្យមានការដកច្បាប់ រឹតបន្តឹងការពន្លូតកូន ចេញពីរដ្ឋតិចសាស់ ដែលវាត្រូវបានចាត់ទុកជាជោគជ័យធំមួយ សម្រាប់ប្រជាពលរដ្ឋជាច្រើន ដែលរួមគ្នាតវ៉ាប្រឆាំង ចំពោះច្បាប់នេះកន្លងមក។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០១៦។
សេចក្តីសម្រេចនេះ បានកើតឡើងបន្ទាប់ពីមានការគាំទ្រ ៥ ទល់នឹង ៣ សំឡេងពីអង្គចៅក្រម ដែលមានន័យថា ច្បាប់ដែលត្រូវបានដាក់ឲ្យអនុវត្តន៍ ដោយគណបក្សសាធារណរដ្ឋកាលពីឆ្នាំ ២០១៣ ពិតជាមានការរំលោភលើសិទ្ធិ និងការសម្រេចចិត្ត របស់ស្ត្រីនៅក្នុងរំលូតកូន ដែលពួកគេមិនចង់បាន ឬក៏ដោយសារ តែបញ្ហាពាក់ព័ន្ធមួយចំនួនទៀត ដែលតម្រូវធ្វើការសម្រេចចិត្តដ៏លំបាកនេះ ប្រាកដមែន។
ក្រោយពីការសម្រេចបែបនេះចេញមកភ្លាម លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលជាបេក្ខជនតំណាង រាស្ត្រនៃគណបក្សប្រជាធិបតេយ្យបានសរសេរ នៅលើបណ្តាញសង្គម Twitter របស់លោកស្រីថា «សេចក្តីសម្រេចរបស់តុលាការកំពូល មិនមែនគ្រាន់តែជាជោគជ័យសម្រាប់ស្ត្រី ក្នុងរដ្ឋតិចសាស់ ប៉ុណ្ណោះទេ តែវាគឺសម្រាប់អាមេរិកទាំងមូល។ ការរំលូតកូនដោយសុវត្ថិភាព ក៏ជាសិទ្ធិមួយដែរ ហើយមិនមែនមានតែនៅក្នុងក្រដាសនោះទេ គឺវាជាការពិត»៕